ក្រសួងការងារបង្ហាញ បន្ទប់ផ្តល់ព័ត៌មាន ២៤ម៉ោង តាមHotline ដែលបម្រើដល់ការស្វែងរកការងារជូនពលរដ្ឋ
បន្ទាប់ពីចប់កិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ (២០២៥-២០២៦) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញ
តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអ្នកសារព័ត៌មានទៅ
ទស្សនាបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើដល់ការស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរទើបមកពីប្រទេសថៃ
អត្ថបទដោយ៖ cambodia-nation-media