ភ្នំពេញ៖ លោក Mehmet Celepoglu អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies បានបញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេង ជូនកម្ពុជាតាមតម្រូវការ

 កម្សាន្ត
 ២១ សីហា ២០២៥
 24

ការបញ្ជាក់ថានេះ ធ្វើឡើងក្នុងឱកាសដែលលោកជួបពិភាក្សាការងារមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ។

ការបញ្ជាក់របស់អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies រូបនេះ ស្របពេលដែលកម្ពុជាញ្ឈប់ការនាំចេញចូលពីប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានជម្លោះព្រំដែន និងរងការគម្រាមពីថៃ ក្នុងការឈប់លក់ប្រេង ឱ្យកម្ពុជា។

ក្រុមហ៊ុន Total Energies គឺជាក្រុមហ៊ុនធំមួយ ដែលបានវិនិយោគលើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាជាច្រើនឆ្នាំមកហើយ និងមានស្ថានីយ៍ប្រេងឥន្ធនៈយ៉ាងច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ក្នុងពេលដែលកម្ពុជាមានជម្លោះជាមួយថៃ ក្រុមហ៊ុននេះ បានបញ្ជាក់ជំហរក្នុងការពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ ៕

អត្ថបទដោយ៖ cambodia-nation-media