ជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ ១,៨ លានដុល្លារដល់តំបន់ព្រំដែនកម្ពុជា-ថៃ

 កម្សាន្ត
 ១៥ សីហា ២០២៥
 40

ថ្ងៃទី ១៥ សីហា ២០២៥ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ ចំនួនប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌បន្ទាន់ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

ជំនួយនេះ នឹងអនុវត្តតាមរយៈ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និង មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) ដោយផ្តោតលើការចែកចាយសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋរងគ្រោះ។

រដ្ឋាភិបាលជប៉ុន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះ កិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌ រវាងកម្ពុជា និងថៃ និងសង្ឃឹមថានឹងមានសន្តិភាពឡើងវិញឆាប់ៗ ខណៈដែលនឹងបន្តខិតខំដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី និងអនុព័ន្ធយោធា វរសេនីយឯក ហារ៉ា តាកាស៊ី បានធ្វើដំណើរទស្សនកិច្ចទៅតំបន់ព្រំដែន និងមានការគ្រាំគ្រាចិត្តយ៉ាងខ្លាំងចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនក៏នឹងបន្តចូលរួមជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាជន

អត្ថបទដោយ៖ cambodia-nation-media