រាជធានីភ្នំពេញ: រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម កេត សោផាន់រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

 កម្សាន្ត
 ១៤ សីហា ២០២៥
 32

តំណាង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានចូលរួមក្នុងកម្មវិធី រៀបចំមុនចាកចេញរបស់

មន្ត្រីកម្ពុជាទៅទទួលបទពិសោធន៍ថ្មីនៅលើទឹកដីសាធារណរដ្ឋឥណ្ឌាលើការងារបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់ ដោយក្នុងនោះផងដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំសិក្ខាកាមចូលរួមដោយផ្ទាល់។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា នៅ India House។

អត្ថបទដោយ៖ cambodia-nation-media