និស្សិតកម្ពុជា ២៤រូបបានទទួលជ័យ លាភី អាហារូបករណ៍បន្ដការសិក្សានៅប្រទេសបារាំង

 កម្សាន្ត
 ១៣ សីហា ២០២៥
 21

ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួប

សំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន២៤ រូប ដែលបានទទួលជ័យលាភីអាហារូបករណ៍ដើម្បីបន្ដការសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅប្រទេសបារាំង អៀរឡង់ កាណាដា ជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េខាងត្បូង។

និស្សិតអាហារូបករណ៍ចំនួន ២៤ រូបនេះ នឹងបន្ដការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើមុខជំនាញដូចជា វិស្វកម្មអគ្គីសនី វិស្វកម្មកុំព្យូទ័រ វិស្វកម្មមេកានិក វិស្វកម្មសំណង់ស៊ីវិល សន្ដិសុខនិងការសិក្សាជម្លោះ គោលនយោបាយសាធារណៈ និងផ្នែកការអនុវត្ដអភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋលេខាធិការ បានអបអរនិស្សិត ទាំងអស់ ដែលបានទទួលអាហារូបករណ៍ និងបានលើកទឹក ចិត្តឱ្យព្យាយាមប្រឹងប្រែងសិក្សារៀនសូត្រ និងស្រូបយកចំណេះដឹងល្អៗ ក៏ដូចជាយល់ដឹងពីវប្បធម៌បណ្ដាប្រទេសនីមួយៗ ព្រមទាំងបានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ចូលរួមពង្រឹងមិត្តភាពរវាងកម្ពុជានិងបណ្ដាប្រទេសនីមួយៗ និងរួមចំណែកលើកតម្កើងកិត្តិយស និងវប្បធម៌កម្ពុជា។

អត្ថបទដោយ៖ cambodia-nation-media