អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំយកស្បៀងជូនពលរដ្ឋភៀសសឹក នៅវត្តរត្តនឧត្តមមុនី គិរីសែនជ័យ

 កម្សាន្ត
 ១២ សីហា ២០២៥
 145

នៅព្រឹកថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង មន្រ្តី-បុគ្គលិក បានដឹកនាំចុះសួរសុខទុក្ខដល់ពលរដ្ឋភៀសសឹកចំនួនប្រមាណ៤៩៨ គ្រួសារ ស្ថិតនៅវត្ត

រត្តនឧត្តមមុនីគិរីសែនជ័យ (ភ្នំកំបោរ) សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននាំយកនូវស្បៀង ព្រមទាំង

គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវផង សម្រាប់ចែកជូនដល់គ្រួសារភៀសសឹកនីមួយៗ និងបានសួរសុខទុក្ខលើក

ទឹកចិត្ត រំលែកទុក្ខលំបាកពេលមានបញ្ហាឈ្លានពានពីសំណាក់ប្រទេសថៃនៅតាមព្រំដែនកម្ពុជា-ថៃ រត់ភៀសសឹករកទីសុវត្ថិភាពអស់រយៈពេលជាច្រើនថ្ងៃមកហើយ៕

អត្ថបទដោយ៖ cambodia-nation-media