សមត្ថកិច្ច ចាប់បានឈ្មួញលួចនាំបារីចេញទៅប្រទេសថៃខុសច្បាប់
លោកវរៈសេនីយ៍ឯកសួង សៅ ដឹកនាំកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការ កម្លាំង

យោធាស្រាវជ្រាវ បង្រាបបទល្មើសលួចនាំចេញបារីទៅប្រទេសថៃ ក្នុងនោះមានរថយន្ត០១គ្រឿង ម៉ាក ISUZU ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង 2A-3608 ផលិតឆ្នាំ២០០៤ សំរាប់ធ្វើសកម្មភាព និងបារី៤ការ៉ុង មនុស្ស ០២នាកជាមេឈ្មួញដ៏ធំប្រចាំស្រុកម៉ាឡៃ÷

១-ឈ្មោះ នឹង អ៊ីលីម ភេទប្រុស អាយុ ១៥ឆ្នាំ (អ្នក បើកបរ) និង២-ឈ្មោះ ហម សុវណ្ណនីតា ភេទស្រី អាយុ ៥៩ឆ្នាំ អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្ន នៅភូមិក្បាល ស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់បានប្រគល់ជូនទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃរៀបចំឯកសារចាត់ការតាមនីតិវិធី៕
អត្ថបទដោយ៖ cambodia-nation-media