ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ MOFCOM ដែលនឹងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ជួបរដ្ឋមន្ត្រីក្រសួងអប់រំ
នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋ

មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំជូនដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ MOFCOM ទាំង២៤រូប មុនចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ដែលសុទ្ធសឹងតែជាសាកលវិទ្យាល័យល្បីៗ និងមានកិត្យានុភាពខ្ពស់។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីទាំងអស់ឱ្យត្រៀមលក្ខណៈឱ្យ

បានល្អប្រសើរ ត្រូវចាប់យកជំនាញឱ្យបានច្បាស់លាស់ និងផ្តោតការយកចិត្តទុកដាក់លើការសិក្សារៀនសូត្រ ជាពិសេសលើការសិក្សាស្រាវជ្រាវ ក៏ដូចជាពង្រឹងភាសាបរទេសរបស់ខ្លួន ធ្វើការផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើន ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សា ដោយមានទាំងចំណេះនិងជំនាញ ក្លាយជាធនធានមនុស្សដ៏តម្លៃក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនៅពេលត្រឡប់មកជាតិមាតុភូមិវិញ។

គួរបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ MOFCOM គឺជាកម្មវិធីអាហារូបករណ៍ថ្នាក់ជាតិកម្រិតខ្ពស់ និងជាផ្នែកមួយនៃជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលចិន ដែលបានផ្តល់ឱកាសដល់យុវជនកម្ពុជាដែលជាមន្ត្រីរាជការ និងបុគ្គលិកក្នុងវិស័យឯកជនបានទៅបន្តការសិក្សា ដើម្បីបង្កើននិងពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពការងារនៅក្នុងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជានាពេលអនាគត៕
អត្ថបទដោយ៖ cambodia-nation-media