អ្នកកាសែតជើងចាស់ថៃលោក Pravit Rojanaphruk ដែលជាអតីតរាយការណ៍ព័ត៌មានរបស់ KHAOSOD បានរិះគន់ចំៗទៅកាន់រាជរដ្ឋាភិបាលថៃ
ដែលអសមត្ថភាពក្នុងការគ្រប់គ្រងមេទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាត់ឃ្លាំង ហើយថែមទាំងនិយាយត្រង់ៗបញ្ឍឺ

រដ្ឋាភិបាលថៃ ថាគួរតែបន្ថែមតួនាទីឱ្យច្រើនដល់ លោក ប៊ុនស៊ីន ផាត់ឃ្លាំង មេទ័ពភូមិភាគ២នេះ ថែមទៀតផង

រួមមានតួនាទីជា នាយករដ្ឋមន្ត្រីស្តីទី ជាអ្នកនាំពាក្យរដ្ឋាភិបាលថៃ ជារដ្ឋមន្ត្រីក្រសួងការបរទេស និង ជាអ្នកនាំពាក្យក្រសួងការបរទេសថៃ ដើម្បីសហគមន៍អន្តរជាតិនឹងមិនមានការភ័ន្តច្រឡំទៀត ថាអ្នកណាជាអ្នកទទួលខុសត្រូវចេញមុខដោះស្រាយរឿងផ្ទៃក្នុងប្រទេសថៃ។
គួរជម្រាបថា អ្នកកាសែតជើងចាស់ថៃលោក Pravit Rojanaphruk បានលើកឡើងបែបនេះ ក្រោយពី មេបញ្ជា

ការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃ

ទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។ ទង្វើនេះហើយ ទើបធ្វើឱ្យអ្នកកាសែតជើងចាស់ថៃលោក Pravit Rojanaphruk រិះគន់ទៅកាន់រដ្ឋាភិបាលថៃ ស្ងាត់ដូចខ្មោចងាប់៕
អត្ថបទដោយ៖ cambodia-nation-media