ឯកឧត្តម ចាន់ ស៊ីណាត ឧទ្ទិសបុញ្ញាកុសល ជូនវិញ្ញាណក្ខន្ធវីរៈយុទ្ធជនកងទ័ពជួបមុខ

 កម្សាន្ត
 ១០ សីហា ២០២៥
 58

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំ

ចំណាលើ បាទឧទ្ទិសកុសលដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគេនទៀនព្រះវស្សានិងសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនជភៀសសឹក និងពលករដែលបានធ្វើមាតុភូមិនិវត្តន៍ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តមបានបន្ថែមថា ការលះបង់ពលីសាច់ស្រស់ឈាមស្រស់ អាយុជីវិតរបស់យុទ្ធជនជួរមុខគឺជាគុណបំណាច់ដែលមិនអាចបំភ្លេចបាន និងស្ថិតនៅក្នុងបេះពលរដ្ឋខ្មែរគ្រប់គ្រប់រូបដែលពុះពារការពារជាតិមាតុភូមិពីការ

ឈ្លានពានបង្កអរិភាពនិងសង្គ្រាមបំភ្លេចបំផ្លាញប្រទេសជាតិដ៏ផូរផង់នៃយើង ក្រោមម្លប់សន្តិភាពដែលបានឡើងដោយការខិតខំប្រឹងប្រែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media