ក្រសួងការងារ នាំយកឱកាសការងារ ១៦០កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរ មកពីប្រទេសថៃ នៅក្នុងខេត្តតាកែវ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ«វេទិកាការងារ» ដើម្បីនាំយកព័ត៌មានឱកាសការងារចំនួន ១៦០កន្លែងទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅឃុំរនាម និងឃុំខ្វាវ ស្រុកទ្រាំង ក្នុងខេត្តតាកែវ។

ការបើកវេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃមកចូលរួមចំនួន ២៧៧នាក់ និងមានអ្នកទទួលបានឱកាសការងារភ្លាមៗជិត ៨០នាក់ពីក្រុមហ៊ុនធំៗដែលកំពុងមានតម្រូវការកម្លាំងពលកម្ម។

លើសពីនេះ មន្រ្តីក្រសួង ក៏បានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់បងប្អូនប្រជា
អត្ថបទដោយ៖ cambodia-nation-media