ក្រសួងការងារ នាំយកឱកាសការងារជិត១ពាន់កន្លែងផ្សព្វផ្សាយជូនប្រជា ពលរដ្ឋ និងពលករខ្មែរមកពីប្រទេសថៃ នៅក្នុងខេត្តបន្ទាយមានជ័យ
កឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងារ

រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយ មានជ័យ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)

នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់អ្នកចូលរួមប្រមាណ ១ ២០០នាក់ ក្នុងឃុំទឹកជោរ និងឃុំ

ប្រាសាទ នៃស្រុកព្រះនេត្រព្រះ ព្រមទាំង ឃុំពន្លៃ និងឃុំភ្នំដី នៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋចំនួន ២១២នាក់បានទទួលការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មជិត ១ពាន់កន្លែង៕
អត្ថបទដោយ៖ cambodia-nation-media