ឯកឧត្តម កែវ រ៉េមី បិទនិងចែករង្វាន់ជ័យលាភីក្នុងកកម្មវិធីការតស៊ូមតិថ្នាក់ជាតិរបស់យុវជនស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៥

 កម្សាន្ត
 ០៩ សីហា ២០២៥
 77

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំ

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) បានអញ្ជើញជាអធិបតី និងផ្តល់កិត្តិយសថ្លែងសុន្ទរកថាបិទ ព្រមទាំងចែករង្វាន់ជ័យលាភីជូនយុវជនក្នុងកម្មវិធីការតស៊ូមតិថ្នាក់ជាតិរបស់យុវជនស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR)នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងថាការប្រកួតប្រជែងតស៊ូមតិ ឬនិយាយជាសាធារណៈនេះពិតជាមាន

សារៈសំខាន់ បើទោះជាបេក្ខជនមិនបានទទួលបានជ័យលាភីក៏ដោយ ក៏បេក្ខជនបានឈ្នះរួចហើយ ដោយ​បេក្ខជនម្នាក់ៗជំនះនិងជំរុញខ្លួនឯងឱ្យមានការស្រាវជ្រាវខ្ពស់ទៅប្រធានបទនីមួយៗដែលខ្លួនបានជ្រើសរើស។ បន្ថែមពី

នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ប្អូនៗដែលទទួលបានជ័យលាភីចំនួន ៣រូប និងបេក្ខជនបំរុងចំនួន ៩រូប ត្រូវតែប្រកាន់ខ្លួនឱ្យបានសមរម្យ សុភារាបសារ ប៉ុន្តែរឹងមាំនិងត្រូវព្យាយាមស្រាវជ្រាវបន្ថែមទៀតក្នុងការតស៊ូមតិបន្តនៅថ្នាក់តំបន់ ដើម្បីដណ្តើមបានជ័យលាភីជាអ្នកមានវោហារសព្ទល្អ។ គួរបញ្ជាក់ផងដែរថា កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការតស៊ូមតិថ្នាក់តំបន់អាស៊ានស្តីពីសិទ្ធិមនុស្ស នាដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

អត្ថបទដោយ៖ cambodia-nation-media