លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួសនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញចំនួន៤៣នាក់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារបាន ចុះសួរសុខទុក្ខយុទ្ធជននៅ មន្ទីរពេទ្យ ខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង ដែល

កំពុងសម្រាកព្យាបាលរបួស ដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន។
វីរៈកងទ័ពទាំង៤៣នាក់ខាងលើនេះ រងរបួសដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន ក្នុងការ ការពារបូរណភាពទឹកដីជូនជាតិ។

ខណៈនៃការអញ្ជើញសួរសុខទុក្ខនោះដែរ លោកជំទាវបណ្ឌិត បានបង្ហាញនូវទឹកមុខក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ចំពោះឧបទេវហេតុកើតឡើងនាពេលកន្លងមកនេះ ដែលបានធ្វើឱ្យកងកម្ពុជាពលីជីវិត និងរងរបួស ឯប្រជាជនមួយចំនួនធំ នៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវជម្លៀសចេញ រកទីតាំងដែលមានសុវត្ថិភាព ចាក

ឆ្ងាយពីភូមិឋាន ផ្ទះសម្បែង និងក្រុមគ្រួសារជាទីស្រឡាញ់។ ជាមួយគ្នានេះលោកជំទាវ សូមជូនពរដល់បងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសទាំងអស់ ឆាប់ជាសះស្បើយពីរបួស និងសូមកោតសរសើរដោយស្មោះអស់ពី

ដួងចិត្ត ដល់វីរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ ចំពោះកិច្ចការការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ក្រាញននៀល តស៊ូការពារទឹកដី។
អត្ថបទដោយ៖ cambodia-nation-media