ក្រសួងការងារផ្សព្វ​ផ្សាយ​ឱកាសការងា៥ពាន់កន្លែង ជូន​ពលរដ្ឋនិង​ពលករត្រឡប់​មក​ពីប្រទេ​សថៃ នៅក្នុង​ខេត្ត​ក្រចេះ

 កម្សាន្ត
 0 ម៉ោងមុន
 14

ឯកឧត្តម ម៉ុល វិបុល អនុ​រដ្ឋលេខា​ធិការ​ក្រ​សួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​មន្រ្តី​ក្រោម​ឱវាទក្រ​សួង​ការ​

ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ព្រម​ទាំង​អាជ្ញាធរ​ពាក់​ព័ន្ធ បាន​អញ្ជើញ​បើក​កម្ម​វិធី «វេទិកា​ការងារ» របស់​ទីភ្នាក់​ងារ​ជាតិ​មុខរ​បរ និង​ការ​ងារ (NEA) នៃក្រ​សួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅឃុំ​សំបុក ស្រុក​ចិត្រ​បុរី និង​ឃុំដំ​រី​ផុង ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដើម្បី​ផ្តល់​ឱកាស​ការ​ងារ​ជូន​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មកពីប្រ​ទេស​ថៃ។

ក្នុងឱកា​សនោះ មន្រ្តី​របស់​ក្រសួង​ក៏បាន​ផ្សព្វផ្សា​យអំ​ពី​ឱកាស​ការ​ងារ​ដ៏សម្បូ​របែប អត្ថ​ប្រយោជ​ន៍នៃរបប​សន្តិ​សុខ​សង្គម និង​ការ​អប់រំ​បណ្តុះ​បណ្តាលប​ច្ចេក​ទេស និង​វិជ្ជា​ជីវៈ​ដល់​អ្នក​ចូល​រួម​ចំនួន​សរុប​ចំនួ​ន ១ ៣០៩​នាក់ ខណៈ​ដែល​បង​ប្អូន​ប្រជា​ពល​រដ្ឋ ជាពិសេ​ស​បង​ប្អូន​ពល​ករខ្មែរ​ប្រ​មាណ ២៤៩​នាក់ ​ទទួល​បាន​ការ​ងារ​ភ្លាមៗ​ពី​ក្រុម​ហ៊ុន​ធំៗ​ដែល​មាន​តម្រូវ​ការ​កម្លាំង​ព​លកម្ម​សរុប​ប្រមាណ​ជាង ៥ពាន់​កន្លែង​៕

អត្ថបទដោយ៖ cambodia-nation-media