សហគ្រិនចិនប្រមាណជា១ម៉ឺននាក់ ក្នុងទីក្រុងស៊ិនជិន ប្រទេសចិនបានស្វែងយល់ អំពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត របស់សម្តេចធិបតី ហ៊ុន ម៉ាណែន

 កម្សាន្ត
 0 ម៉ោងមុន
 14

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិ

សេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) បានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកម្មវិធីបើកកម្មវិធីមហោស្រពម៉ាកយីហោចិនលើកទី១៩ (The 19th China Brand Festival) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នាទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ «បញ្ញាសិប្បនិម្មិត និងសកលភាវូបនីយកម្ម»។

ការចូលរួមរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តបតាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំមហោស្រពម៉ាកយីហោរបស់ប្រទេសចិន និងលោក Andy Wang ស្ថាបនិក និងជាប្រធានប្រតិបត្តិសកលនៃ President Club (President Speech Union) ដែលមានអ្នកចូលរួមជាសហគ្រិនជនជាតិចិនប្រមាណជា ១ម៉ឺននាក់។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ប្រធានបទនៃកម្មវិធី “The 19th China Brand Festival” ពិតជាមានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍នាពេលបច្ចុប្បន្ននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញា

សិប្បនិម្មិត ដោយបច្ចេកវិទ្យាទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅស្ទើរគ្រប់វិស័យ ជាពិសេស បានធ្វើឱ្យការរស់នៅរបស់មនុស្ស កាន់តែប្រសើរឡើង។ ក្នុងនោះផងដែរ ឯកឧត្តមបានថ្លែងថា បច្ចុប្បន្ន ចិនជាប្រទេសឈានមុខមួយនៅក្នុងពិភពលោក ក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត និងបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការសាកល ដើម្បីអភិវឌ្ឍ និងចែករំលែកបច្ចេកវិទ្យាទាំងនេះ៕

អត្ថបទដោយ៖ cambodia-nation-media