ពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ ចាប់ផ្តើមវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ

 កម្សាន្ត
 0 ម៉ោងមុន
 13

ប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗ ក្នុងខេត្តព្រះវិហារ តាំងពីល្ងាចមិញ និងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានបន្តចាកចេញទៅលំនៅដ្ឋានវិញជាបណ្តើរៗហើយ ក្រោយលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញ

គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

បើតាមការឱ្យដឹងពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងស្តីពីលទ្ធផលល្អនៃកិច្ចប្រជុំ (GBC) តាំងពីកាលពីល្ងាចថ្ងៃម្សិលមិញ មានប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ខ្លះវិលត្រឡប់ទៅទាំងយប់ក៏មាន។

សមត្ថកិច្ចបញ្ជាក់ទៀតថា ដោយឡែកព្រឹកនេះប្រជាពលរដ្ឋភៀសសឹក ក៏បានបន្តចាកចេញពីមណ្ឌលទៅលំនៅដ្ឋានវិញជាច្រើនគ្រួសារផងដែរ ដែលភាគច្រើនគឺប្រជាពលរដ្ឋរស់នៅស្រុកជាំក្សាន្ត៕

អត្ថបទដោយ៖ cambodia-nation-media