សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹកជាង ២៣៨៤គ្រួសារ នៅខេត្តកំពង់ធំ

 កម្សាន្ត
 0 ម៉ោងមុន
 55

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជា

អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនដែលជាជនភៀសសឹក មកពីបណ្ដាខេត្ដចំនួន ៦ សរុប ២ ៣៨៤ គ្រួសារ ដែលបានមកស្នាក់នៅបណ្ដោះអាសន្ន នៅខេត្ដកំពង់ធំ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះបានប្រព្រឹត្ដទៅនៅពហុកីឡដ្ឋានខេត្ដកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ៕

អត្ថបទដោយ៖ cambodia-nation-media