សមត្ថកិច្ចជំនាញកោះហៅក្មេងស្រីដែលបានបោះពាក្យសម្ដី ដៀលគេ ដៀលឯង ពាសពេញខេត្តសៀមរាបមកអប់រំ
ម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានកោះហៅក្មេងស្រី ដែលប្រើពាក្យសម្ដី ដៀលអ្នកខេត្តសៀមរាបថានឹងជាន់ផ្អៀង គ្មានអ្នកណាគេហ៊ានប៉ះ ពីព្រោះថាខ្លួនតូចខ្សែធំ។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក លោកឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត
សៀមរាប បាទបញ្ជាក់យ៉ាងច្បាស់ថា កម្លាំងជំនាញនគរបាល យើងបានកោះហៅក្មេងស្រីម្នាក់នឹងមកហើយ បន្ថែមពេលនេះទៅទៀត កម្លាំងជំនាញយើងកំពុងធ្វើការសិន។
ក្នុងរឿងនេះ CNM និងតាមដានធ្វើបច្ចុប្បន្នភាពបន្តទៀត៕
អត្ថបទដោយ៖ cambodia-nation-media