ព្រះសង្ឃ ១១០៩អង្គ ធ្វើបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធសពវីរយុទ្ធជនពលីជីវិតក្នុងសមរភូមិ

 កម្សាន្ត
 0 ម៉ោងមុន
 5

សាលាគណរាជធានីភ្នំពេញ ពុទ្ធិកវិទ្យា ល័យព្រះសុរាម្រឹត វត្តបទុមវតីរាជវរារាម បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងប្រគេនចង្ហាន់ព្រះសង្ឃសមណសិស្ស ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ដើម្បីបូរណភាពទឹកដីខ្មែរ។

ពិធីនេះ ធ្វើឡើងនាម៉ោង ៩ព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែន

កម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

យោធាឈ្លានពានថៃ​ បានបើកការវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំង ដោយមានការប្រើប្រាស់អាវុធធន់ធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំងនោះ រួមមាន៖ តំបន់ភ្នំទ្រព្យ, តាថាវ, ភ្នំខ្មោច, អូរផ្កាស្នេហ៍, មុំបី,

ប្រាសាទតាមាន់ធំ,​ ប្រាសាទតាក្របី, វត្តអារាម, មណ្ឌលសុខភាព, ភូមិឋានប្រជាពលរដ្ឋ និងប្រាសាទព្រះវិហារជាដើម​។ ជាមួយគ្នានោះក្រោយការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ​ សោកនាដកម្មបានកេីតឡេីង​ ដោយបានធ្វេីឱ្យវីរៈកងទ័ពរបស់កម្ពុជា​ បានពលី​ អស់ជាច្រេីននាក់ផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media