ពិធីបិទវគ្គផ្សព្វផ្សាយនិងបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន ស្តីពីបញ្ហាគ្រឿង ញៀន ដល់មន្រ្តីរាជការស៉ីវិលនិងមន្ត្រីនគរបាលជាតិ

 កម្សាន្ត
 ០៨ សីហា ២០២៥
 85

នៃអគ្គនាយកដ្ឋាននិងអង្គភាពចំណុះក្រសួងមហាផ្ទៃ

ពិធីនេះបានធ្វើឡលង នាទីស្តីការក្រសួងមហាផ្ទៃ នាររសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង

គ្រឿងញៀន តំណាងខ្ពង់ខ្ពស់ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងនូវកោតសរសើរ និងអរគុណចំពោះគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋាននៃគណៈកម្មាធិការ ដែលបានផ្ដួច

ផ្ដើមរៀបចំឱ្យមានវគ្គផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលនេះឡើង ដើម្បីចូលរួមអនុវត្តបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហ្មឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅ តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការទទួលបានចំណេះដឹងក្នុងវគ្គផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលនេះ គឺជាសកម្មភាពឆ្លើយតបទៅនឹងសុចនាករ ទាំងគុណវិស័យ និងបរិមាណ របស់គណៈកម្មាធិការ ដើម្បីឈានទៅ

សម្រេចបាននូវទិសដៅដែលបានកំណត់ គឺមន្ត្រីរាជការទាំងអស់ចំណុះក្រសួងមហាផ្ទៃ ត្រូវតែទទួលបានចំណេះដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

អត្ថបទដោយ៖ cambodia-nation-media