ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំយកឱកាសការងារជាង៥ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅក្នុងខេត្តក្រចេះ

 កម្សាន្ត
 1 ថ្ងៃមុន
 25

ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីក្រោមឱវាទក្រសួង

ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ

បណ្តាលវិជ្ជាជីវៈ នៅឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីនាំយកឱកាសការងារជាង ៥ពាន់កន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។

ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងក៏បានផ្សព្វផ្សាយអំពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់អ្នកចូលរួមចំនួន ៣០១នាក់ និងមានបងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ៥៧នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណជាង ៥ពាន់កន្លែង៕

អត្ថបទដោយ៖ cambodia-nation-media