គិតត្រឹមថ្ងៃទី៧ខែសីហាឆ្នាំ២០២៥ ខណៈថ្ងៃនេះ ពលករនៅតែបន្តសម្រុក ចូលប្រទេសវិញដូចទឹកបាក់ទំនប់

 កម្សាន្ត
 1 ថ្ងៃមុន
 29

ថ្ងៃនេះ ពលករខ្នែរ នៅតែបន្តចាកចេញពីប្រទេសថៃ សម្រុកចូលប្រទេសកំណើតខ្លួនវិញ ហើយការសម្រុកចាកចេញពីថៃមកកម្ពុជាវិញនេះ បើតាមមន្ត្រីច្រកដូង បានសាកសួរ ថាកាចាកចេញពីថៃ មកប្រទេសកំណើតវិញនេះ មិនមានការដាក់សម្ភាធអ្វីមួយ ពីរដ្ឋាភិបាលឬដោយប្រការអ្វីផ្សេងឡើយ។ពួកគាត់ មានតែអរគុណរដ្ឋាភិបាល ពិសេសក្រសួងការងារ និងអាជ្ញាធរពាក់ពន្ធ័ទាំងអស់ បានទទួល ទាំងមធ្យោបាយដឹកជញ្ជូន អាហារសម្រន់ ពិសេសផ្តល់ឱកាសការងារភ្លាមៗពេលមកដល់ច្រកព្រំដែន ដែលខុសពីការផ្សាយព័ត៌មានមិនពិត របស់ថៃ។

បើតាមមន្ត្រី ប្រចាំការនៅច្រកដូង ពលករខ្មែរជាង៦០ម៉ឺននាក់បានចាកចេញ ពីប្រទេសថៃវិលត្រឡប់មកកម្ពុជា

វិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង គិតត្រឹមថ្ងៃទី៧ ខែសីហាឆ្នាំ២០២៥ ខណះអភិបាលខេត្តបាត់ដំបងបានឱ្យដឹងថានៅថ្ងៃនេះដែរ ថាពលករនៅតែបន្តសម្រុកចាក់ចេញពីប្រទេសថៃចូលកម្ពុជាវិញដូចទឹកបាក់ទំនប់ ប៉ុន្តែយាងណាយើងបានរៀបចំទទួលពួកគេបានយ៉ាងល្អ ហើយក៏អរគុណអាជ្ញាធរថៃ មាត់ច្រកព្រំដែន បានជួយសម្របសម្រួល។

បើតាមឯកឧត្ត សុខ លូ អភិបាលខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី៧ ខែសីហាឆ្នាំ២០២៥មានពលករខ្មែរ ជាង៦០ម៉ឺននាក់បានចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់៕

អត្ថបទដោយ៖ cambodia-nation-media