កម្ពុជាស្នើជាថ្មី អោយថៃដោះលែងយោធាកម្ពុជាមកវិញ ដោយគ្មានលក្ខខណ្ឌ ស្របតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ផ្ញើលិខិតជូនប្រធានគណៈ កម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជួយសម្របសម្រួល ដោះលែងយោធាកម្ពុជាដោយគ្មានលក្ខខណ្ឌ ស្របតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ..

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានផ្ញើលិខិតជូនប្រធានគណៈ កម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស

បញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលចំពោះការឃុំខ្លួនដោយខុសច្បាប់ដោយអាជ្ញាធរថៃ លើទាហានកម្ពុជា ចំនួន ១៨នាក់ ដែលចាប់បានក្នុងអំឡុងពេលមានអរិភាពព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យមានការអន្តរាគមជាបន្ទាន់ដើម្បីធានាការធ្វើមាតុភូមិនិវត្តជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ស្របតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ៕
អត្ថបទដោយ៖ cambodia-nation-media