រាជធានីភ្នំពេញ : ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈជម្រាបជូនបែបនេះក្រោយលោកទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ

 កម្សាន្ត
 ០៧ សីហា ២០២៥
 97

នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំក្រុមការងារចុះផ្សព្វផ្សាយជំរុញការប្រើប្រាស់ App NoDrug នៅក្នុងព្រឹត្តិការណ៍ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបឲ្យដឹងបន្ថែមទៀតថា មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ អង្គការ

មហាជន សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា យុវជនកាកបាទក្រហម សិស្សានុសិស្ស បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយចាប់អារម្មណ៍ ចូលរួមទាញយកនឹងជួយផ្សព្វផ្សាយបន្តពាក់ព័ន្ធនឹងApp NoDrug ដល់មនុស្សជាទីស្រឡាញ់។

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់គណៈកម្មាធិការត្រួតពិនិត្យ

គ្រឿងញៀនខេត្តកណ្ដាល ពិសេសស្នងការដ្ឋាននគរបាល និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកណ្ដាលដែលបានសហការសម្របសម្រួលយ៉ាងរលូនដល់កិច្ចការជំរុញនិងប្រើប្រាស់ App NoDrug (ទាញយក៖https://nodrugsnacd.com/download)

អត្ថបទដោយ៖ cambodia-nation-media