រយះពេលមួយថ្ងៃទី០៦ កក្កដា មានពលករខ្មែររាប់សិបម៉ឺននាក់ សម្រុកចេញពីប្រទេសថៃ មកកម្ពុជាវិញ តាមច្រកដូងខេត្តបាត់ដំបង

 កម្សាន្ត
 ០៦ សីហា ២០២៥
 77

នេះបើតាមការបង្ហោះលើបណ្តាញសង្គមរបស់អភិបាលខេត្តបាយដំបង។ ក្នុងសំណេរ បន្ទាប់ពីជួយសម្រួលបងប្អូន

ពលករដែលសម្រុកចេញពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូងនៅពេលព្រឹករួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញទៅសម្របសម្រួល បងប្អូនពលករ ដែលកំពុងរង់ចាំ រថយន្តជិះទៅស្រុក

កំណើតវិញ ហើយនិងបន្តដឹកនាំក្រុមការងារប្រជុំនៅច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង បន្ថែមដើម្បីបង្កើនប្រសិទ្ធភាពការងារសម្របសម្រួលបន្តទៀតកាន់តែរលូនក្នុងការដឹកជញ្ជូនបងប្អូនពលករទៅស្រុកកំណើតនៅតាមបណ្តាខេត្តនានាបានឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា គិតត្រឹមរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះ មានពលករជាង១២មុឺននាក់ បានចូលតាមច្រកទ្វារអន្តរជាតិដូង។

អត្ថបទដោយ៖ cambodia-nation-media