ផ្ទុះរោងចក្រផលិតហ្គាស់នៅថៃស្ថិតក្នុងខេត្តកានចាន់បូរីនៅរសៀលថ្ងៃទី ៦ ខែ សីហានេះ

 កម្សាន្ត
 ០៦ សីហា ២០២៥
 69

ផ្ទុះរោងចក្រផលិតហ្គាស់នៅថៃស្ថិតក្នុងខេត្តកានចាន់បូរីនៅរសៀលថ្ងៃទី ៦ ខែ សីហានេះបានផ្ទុះឆេះយ៉ាងខ្លាំងក្លា

បណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ ខណៈចំនួនអ្នករងរបួសនិងសម្ភារៈខូចខាតមិនទាន់ត្រូវបានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ តាមប្រព័ន្ធផ្សព្វផ្សាយថៃរោងចក្រផលិតហ្គាស់ដែលមានឈ្មោះថា Taspow បានចាប់ផ្ទុះឆេះលាន់លឺសម្លេង

យ៉ាងខ្លាំងដោយបណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ និងឆេះទីតាំងផលិតយ៉ាងសន្ធោសន្ធៅ ភ្លាមៗអាជ្ញាធរថៃបាន

បញ្ជូនឡានពន្លត់អគ្គិភ័យ និងឡានសង្រ្គោះទៅកាន់កន្លែងឆាបឆេះ។ ភ្លាមៗនៅមិនទាន់មានរបាយការណ៍បន្ថែមមូលហេតុនៃការឆេះ និងចំនួនបន្ថែមនៃអ្នកស្លាប់នៅឡើយនោះទេ។

អត្ថបទដោយ៖ cambodia-nation-media