កិច្ចប្រជុំស្ដីពីការរៀបចំនីតិវិធីចងក្រងសៀវភៅមគ្គុទ្ទេសក៍ណែនាំស្ដីពីបរិយាបន្នពិការភាពនៅក្នុងសេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក

 កម្សាន្ត
 ០៦ សីហា ២០២៥
 47

កឧត្ដម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារ

មនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំនីតិវិធីចងក្រងសៀវភៅមគ្គុទ្ទេសក៍ណែនាំស្ដីពីបរិយាបន្នពិការភាពនៅក្នុងសេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ត្រីជាច្រើនរូបផ្សេងទៀត។

ឯកឧត្ដមអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីបង្គោលមកពីអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ ដើម្បីឱ្យជួយសហការ និងសម្របសម្រួលក្នុងការចងក្រងសៀវភៅនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបទដ្ឋានគតិយុត្តរបស់ក្រសួង។

សូមបញ្ជាក់ថា សៀវភៅមគ្គុទ្ទេសក៍នេះមានសារៈសំខាន់ណាស់នៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា នៅក្នុងការជួយសម្រួលដល់ការបម្លាស់ទីរបស់មនុស្សវ័យចាស់ និងជនមានពិការភាព ដើម្បីជំរុញអនុវត្តគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០២៣ និងស្របតាមការណែនាំរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

អត្ថបទដោយ៖ cambodia-nation-media