គ្រឿងញៀនចំនួនជាង ៦ តោន ឆ្លងកាត់ខេត្តកណ្តាល ត្រូវបាបង្ក្រាប និងប្រារព្ធពិធីដុតកំទេចចោល
(ខេត្តកណ្តាល): ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ចូលជាគណៈធិបតីក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោម ប្រធានបទ «រួមគ្នា បង្កា ទប់ស្កាត់ និងកាត់ផ្តាចឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ក្នុងខេត្តស្អាង នាព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តកណ្តាល សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតកំទេចចោលគ្រឿងញៀនចំនួនជាង ៦ តោនដែលជាគ្រឿងញៀនធ្វើការបង្ក្រាបបាន នៅពេលចរាចរឆ្លងកាត់ខេត្តកណ្តាល នាពេលកន្លងមក និងមួយចំនួនតូច បង្ក្រាបបាននៅក្នុង ភូមិសាស្ត្រខេត្តកណ្តាល ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល រួមសមាសភាពចូលរួមពីតុលាការ អយ្យការ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ យោធភូមិភាគពិសេស លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្រុង ស្រុក ចូលរួមសរុបជាង១០០០នាក់។


ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង

គ្រឿងញៀន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច និង លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តតាមផែនការប្រៀបសមរភូមិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ ៕
អត្ថបទដោយ៖ cambodia-nation-media