ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដាក់ចេញវិធានការគន្លឹះ និងយុទ្ធសាស្រ្តធានាភាពធនទេសចរណ៍

 កម្សាន្ត
 ០៥ សីហា ២០២៥
 76

ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជួបប្រជុំដាក់ចេញវិធានការគន្លឹះ និងយុទ្ធសាស្ត្រក្នុងការធានាភាពធន់នៃវិស័យទេសចរណ៍ប្រឈមនឹងបញ្ហាដែលកើតមាន ឡើងពីជម្លោះព្រំដែន កម្ពុជា ថៃ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សា   ភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ

ទេសចរណ៍កម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដោយមានការចូលរួមពីឯកឧត្តម លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក ក.ផ.ផ. ដើម្បី

ពិនិត្យវឌ្ឍនភាពការងាររបស់ ក.ផ.ផ. ឆមាសទី១ឆ្នាំ២០២៥ និងដាក់ចេញនូវផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ ២០២៥ និងឆ្នាំ២០២៦ ជាពិសេសការដាក់ចេញនូវផែនការចំពោះមុខសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media