ឯកឧត្តមថោ ជេដ្ឋា បានលើកឡើងថាប្រទេសកម្ពុជាត្រូវការសុខសន្តិភាពនិងការអភិវឌ្ឍ

 កម្សាន្ត
 ០៥ សីហា ២០២៥
 54

ឯកឧត្តមថោ ជេដ្ឋា បានលើកឡើងថាប្រទេសកម្ពុជាត្រូវការសុខសន្តិភាពនិងការអភិវឌ្ឍ

ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថាប្រទេសកម្ពុជាត្រូវការសុខសន្តិភាពនិងការអភិវឌ្ឍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងសហការីបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹក ពលករ និងគ្រួសារកងទ័ពដែលបានធ្វើមាតុភូមិនិវត្តន៍ នៅស្រុកស្ទោង។

ឯកឧត្តមបានបន្ថែមថា ថ្វីដ្បិតយើងត្រូវការដូច្នេះ ក៏ប៉ុន្តែចោរសៀមតែងតែបង្ការអរិភាព និងទន្ទ្រានបង្កជាសង្គ្រាមឈ្លានពានយ៉ាងកម្រោលមកលើព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសតាមក្រវ៉ាត់ព្រំដែនជួរភ្នំដងរែកដែលធ្វើឱ្យមានការខូចខាតជាដំណំដល់ប្រាសាទបុរាណជាច្រើនដែលជាកេរដូនតារបស់យើង ជាពិសេសប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក បានបង្កនៅទុក្ខលំបាកវេទនាដល់ជនស៊ីវិលស្លូតត្រង់ កុមារ ហើយភាពលំបាក និងទុក្ខវេទនាទាំងអស់នេះគឺជាទុក្ខវេទនារួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាទាំងមូល។

ទន្ទឹមនឹងនេះឯកឧត្តមបានលើកទឹកចិត្តដល់ពលករដែលតែងតែធ្វើការនៅស្រុកក្រៅសូមងាកមកធ្វើការនៅក្នុងមូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជារបស់យើងវិញ យើងរួមគ្នាអភិវឌ្ឍប្រទេសជាតិ ដែលសព្វថ្ងៃយើងកំពុងត្រូវការ

កម្លាំងពលកម្មជាច្រើនហើយពលករ កម្មករនឹង ទទួលបាននូវអត្ថប្រយោជន៍ច្រើនយ៉ាងជាមួយនឹងការធ្វើការងារនៅក្នុងស្រុកជាជាងធ្វើការងារនៅប្រទេសថៃ ដែលវាតែងតែបង្កទុក្ខលំបាកវេទនាប្រមាថមើលងាយសព្វបែបយ៉ាងមកលើពលករយើង៕

អត្ថបទដោយ៖ cambodia-nation-media