ខាងថៃបង្ហោះរូបទាហានកម្ពុជា១៦នាក់ដែលខ្លួនប្រើល្បិចចាប់ ថាមានសុវត្ថិភាពនិងសុខភាពល្អ
ខាងថៃបង្ហោះរូបទាហានកម្ពុជា១៦នាក់ដែលខ្លួនប្រើល្បិច ចាប់នាព្រឹកថ្ងៃទី២៩ ខែកក្កដា នៅសមរភូមិជួរមុខ ខ្សែត្រៀមក្នុងដីខ្មែរចំណុច ជាំតែ ក្រោយបទឈប់បាញ់ចូលជាធរមានមានជាង៨ម៉ោង។

ក្នុងរូបប៉ន្មានសន្លឹកនេះ យោធាថៃ ចង់បញ្ជាក់និងបង្ហាញអន្តរជាតិថា ខ្លួនបានមើលថែ និងយកចិត្តទុកដាក់ លើសុខភាព ការស្នាក់នៅ ការហូបចុកដល់ទាហានខ្មែរទាំង១៦នាក់បានល្អ ។
ការបង្ហាញរូបទាហានខ្មែរនេះទៀតសោធ ត្រូវបានអ្នកលេងបណ្តាញសង្គម លើកឡើង ដើម្បីជាការត្រៀមបង្អូត

ប្រតិភូកាកបាទក្រហមអន្តរជាតិ ដែលនិងត្រូវខាងថៃអនុញាតិអោយចូលមើលពីស្ថានភាពពួកគេ បន្ទាប់ពីកម្ពុជា បានស្នើដល់ស្ថាប័នកាកបាទក្រហមអន្តរជាតិ ជួយសម្របសម្រួល អោយមានការប្រគល់ទាហានកម្ពុជាទាំនោះ ពីសំណាក់ទាហានថៃ មកអោយកម្ពុជាវិញ ដោយគ្មានលក្ខខណ្ឌ័។
អត្ថបទដោយ៖ cambodia-nation-media