វេបសាយ Visitcambodia និងកម្មវិធី Visit Cambodia App នឹងក្លាយជាចលករទាក់ទាញភៀវទេសចរអន្តរជាតិពីគ្រប់ទិសទី
ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និង លោកជំទាវ មាស សុភារ័ត្ន ប្រធានក្រុមហ៊ុនប្រាវីនយ៉ា

(PRAVINYA) បានចុះកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍ ការថែទាំ និងការធ្វើប្រតិបត្តិការលើវេបសាយ Visitcambodia និងកម្មវិធី Visit Cambodia App ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងបង្កើតកិច្ចសហការក្នុងការអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថល ដែលជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការកក់សណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, តាក់ស៊ី, ស្វែងរកទីតាំងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា, រៀបចំផែនការទស្សនកិច្ច និង ការទូទាត់ថវិកាតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។


ជាមួយគ្នានេះ ថ្នាលឌីជីថលនេះនឹងជួយជំរុញទេសចរណ៍ឌីជីថល ជួយដល់ការផ្សព្វផ្សាយ និងលើកតម្ដើងកិត្តិនាមកម្ពុជានៅលើពិភពលោក ក៏ដូចជាផ្ដល់នូវកាលានុវត្តភាព សម្រាប់ប្រតិបត្តិករទេសចរណ៍ អាចចូលទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែមានភាពងាយស្រួល៕
អត្ថបទដោយ៖ cambodia-nation-media