ក្រោយកម្ពុជារងគ្រោះ ព្រោះថៃឈ្លានពាន÷ ចិនបន្តប្រកាសជួយកម្ពុជាក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០
«យើងនឹងសហការជាមួយកម្ពុជាដើម្បីអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ីជីនភីង

ប្រធានាធិបតីចិននៅកម្ពុជា បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យឣោយកាន់តែស៊ីជម្រៅ ជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវភាពររុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិន និងខ្មែរ។»។ នេះជាការរំលឹកឡើងវិញរបស់ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ

នារាត្រីថ្ងៃទី០២ ខែសីហា នៅ ក្រោយកម្ពុជាខូវខាត ខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានរបស់ពលរដ្ឋស៊ីវិល ស្លូតត្រង់មួយចំនួន នៅតាមព្រំដែនកម្ពុជា-ថៃ ព្រោះតែការឈ្លានពានបាញ់ប្រហាររបស់ថៃ យ៉ាងកម្រោលមកលើកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា។
អត្ថបទដោយ៖ cambodia-nation-media