បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ប្រមូលផ្តុំ សុំឱ្យអាមេរិក ប្រាប់ថៃ ប្រគល់កងទ័ពកម្ពុជា ដែលថៃឃុំខ្លួន ឱ្យមកវិញដោយឥតលក្ខខណ្ឌ

 កម្សាន្ត
 ០២ សីហា ២០២៥
 139

បងប្អូនខ្មែរអាមេរិក ដើម្បីបុព្វហេតុជាតិមាតុភូមិ ដោយមិនប្រកាន់និន្នាការណ៍នយោបាយ បានប្រមូលផ្តុំនិងជួបជុំគ្នានៅមុខសេតវិមាន ដោយមានគោល បំណង៣សំខាន់ៗ៖


១. ថ្លែងអំណរគុណលោកប្រធានាធិបតី ត្រាំ ដែលបានជួយឱ្យមានបទឈប់បាញ់ជាបន្ទាន់
២. សំណូមពរ និង ស្នើសុំឱ្យលោកប្រធានាធិបតី ត្រាំ និងរដ្ឋាភិបាលអាមេរិក ជួយឱ្យកម្ពុជាមានសន្តិភាពជានិរន្តរ៍ និង មិនមានការឈ្លានពានសារជាថ្មី
៣. សុំឱ្យអាមេរិក ជួយ ដើម្បីឱ្យប្រទេសថៃប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកវិញដោយឥតលក្ខខណ្ឌ៕

អត្ថបទដោយ៖ cambodia-nation-media