ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលរួមរំលែកទុក្ខ ចំពោះវិញ្ញាណក្ខន្ធកងទ័ពដែលបានពលីជីវិតក្នុងសង្គ្រាមថៃឈ្លានពាន
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានចូលរួមរំលែកទុក្ខចំពោះវិញ្ញាណក្ខន្ធកងទ័ពដែលបានពលីជីវិតក្នុងបព្វហេតុ

ការប៉ះទង្គិចក្នុងជម្លោះតាមព្រំដែនថ្មីៗនេះ និងបានបង្ហាញនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះពលរដ្ឋដែលបានរងផលប៉ះពាល់។ ការសម្តែងការចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយកម្ពុជានេះ បានធ្វើឡើងនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ។ យោងតាមសំណេរនៃ

ការផ្សាយរបស់ស្ថានទូតជប៉ុន ការសម្តែងសមានចិត្តចំពោះកងទ័ព និងពលរដ្ឋកម្ពុជានេះ គឺនៅបន្ទាប់ពី វរសេនីយឯក ហារ៉ា តាកាស៊ី ទីប្រឹក្សា និងជាអនុព័ន្ធយោធា អមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចនៅតំបន់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានការណ៍តំបន់ព្រំដែន ក្នុងនាមជាសមាជិកភ្នាក់ងារអនុព័ន្ធយោធា ប្រចាំរាជធានីភ្នំពេញ (MACPP) ដែលរៀបចំដោយក្រសួងការពារជាតិ នៅថ្ងៃនេះ ។

ស្ថានទូតជប៉ុនបានប្រកាសនូវជំហថា« រដ្ឋាភិបាលជប៉ុននឹងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ។»
អត្ថបទដោយ៖ cambodia-nation-media