រកឃើញ គ្រាប់បែក MK-84​ មានទម្ងន់ជិត១តោន​ ទម្លាក់ដោយកងទ័ពអាកាសសៀមមិនទាន់ផ្ទុះនៅក្នុងផ្ទះប្រជាពលរដ្ឋ

 កម្សាន្ត
 ៣០ កក្កដា ២០២៥
 46

នៅព្រឹកថ្ងៃទី៣០​ខែកក្កដាឆ្នាំ២០២៥ កម្លាំងអង្គភាពសុីម៉ាក់ បានឆ្លេីយតបសំណេីរបស់ប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកចំផ្ទះរបស់គាត់។

នេះជាប្រភេទ គ្រាប់បែក MK-84​ មានទម្ងន់ជិត១តោន​ (១,០០០គីឡូក្រាម)​ មានប្រវែងសរុបប្រមាណ ៣.៥ម៉ែត្រ​ មានជាតិផ្ទុះ ជាង៥០០គីឡូក្រាម​ ជាគ្រាប់បែក មានទំហំធំជាងបំផុតក្នុងចំណោម ប្រភេទគ្រាប់បែក ក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសសៀម កាលពីសង្គ្រាម ជាង៥ថ្ងៃ កន្លងមកថ្មីនេះ។

សូមបញ្ជាក់ថា​ គ្រាប់បែកប្រភេទ MK-84នេះ​ ក៏កម្រប្រេីប្រាស់ទម្លាក់ណាស់​កាលពីសម័យសង្គ្រាមឥណ្ឌូចិន តែសង្គ្រាមលើកនេះ យោធាសៀម ប្រើវាដើម្បីកម្ទេចប្រសាទបុរាណខ្មែរ៕

អត្ថបទដោយ៖ cambodia-nation-media