១ ករណីទៀត ផ្ទុះគ្រាប់បែកនៅខេត្តភាគខាងត្បូងថៃ សង្ស័យស្នាដៃក្រុមបះបោរក្នុងស្រុក

 កម្សាន្ត
 ៣០ កក្កដា ២០២៥
 97


កាលពីវេលាម៉ោងប្រហែល ៧:១៥ ព្រឹក ថ្ងៃទី៣០ ខែកក្កដា ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងខេត្ត​ភាគ​ខាង​ត្បូងប្រទេសថៃ ​ដែលគេសង្ស័យថា ក្រុមក្រុមបះបោរក្នុងស្រុកបានបំផ្ទុះ​គ្រាប់​បែក​លើ​អង្គភាព​ការពារ​គ្រូ​បង្រៀន ដោយបណ្ដាល​ឲ្យ​ប៉ូលិស ៦​នាក់​រង​របួស និង​អ្នក​ភូមិម្នាក់។មន្រ្តី Ranger ដែលប្រចាំការនៅតំបន់នោះ បានទទួល​បាន​ការ​ជូន​ដំណឹង​ពី​ប៉ុស្តិ៍​នគរបាល ​Sakao ថា មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​លើ​មន្ត្រី​នគរបាលដែលដើរ​ល្បាត ស្ថិតនៅពីមុខហាងលក់គ្រឿងសំណង់ស្ពាន Chu Rae ស្រុក Su-ngai Padi ខេត្ត Narathiwat បណ្តាលឲ្យមន្ត្រីនគរបាល និងអ្នកភូមិរងរបួសជាច្រើននាក់។

ចំពោះ​ឧប្បត្តិហេតុ​ខាងលើ​ គឺ​ដោយសារ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ​សមត្ថកិច្ច​នគរបាល​ជំនាញ​ធ្វើការ​សាកសួរ​ម៉ូតូ​២​គ្រឿង និង​រថពាសដែក​១​គ្រឿង​យក​មក​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដើម្បី​រក្សា​សុវត្ថិភាព​លោកគ្រូ​អ្នកគ្រូ

ដែលស្ថិតស្ថិតក្នុងតំបន់។ ពេល​មក​ដល់​កន្លែង​កើត​ហេតុ​ក៏​មាន​ការ​ផ្ទុះ​អាវុធឡើងមក ដែលកម្លាំង​នៃ​ការ​ផ្ទុះ​នេះ​​ធ្វើ​អ្នកស្ថិតនៅកៀកនោះរងរបួសធ្ងន់ស្រាល​និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

បច្ចុប្បន្ន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ ដែលគេសន្និដ្ឋានដំបូងថា អាចជាស្នាដៃររបស់ក្រុមបះបោរក្នុងស្រុក ដែលត្រូវ​បន្តការស៊ើប​អង្កេត និងពន្លឿន​ការ​តាម​ចាប់​ជន​ដៃដល់​មក​កាត់​ទោសឲ្យបានឆាប់។

រូបភាពជនល្មើសបានបាញ់ប្រហារលើជនរងគ្រោះក្នុងខេត្ត Nakhon Si Thammara (រូបភាព៖thethaiger)

យ៉ាង​ណា​ក៏​ដោយ ក្នុងថ្ងៃតែមួយនេះខេត្តភាគខាងត្បូងថៃបានជួបហេតុការណ៍ផ្ទួនៗគ្នា ដោយជនល្មើសបានបាញ់ប្រហារលើជនរងគ្រោះ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែកក្កដា  ក្នុងពិធីបុណ្យទេសចរ Kiriwong  ស្ថិតក្នុងខេត្ត Nakhon Si Thammarat ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួស។

ជាងនេះទៀត កាលពីកាលពីរសៀលថ្ងៃចន្ទទី២៨ ខែកក្កដា ឆ្នាំ២០២៥ ខ្មាន់កាំភ្លើងជាជនជាតិថៃម្នាក់ បានបើកការបាញ់ប្រហារនៅផ្សារ Or Tor Kor ក្នុងទីក្រុងបាងកក ពាកព័ន្ធនឹងជម្លោះបុគ្គល ដោយនាំឲ្យអ្នកស្លាប់ក្នុងហេតុការណ៍សរុបដល់ទៅ៦នាក់ឯណោះ ៕

ជនដៃដល់ដែលបាញ់ប្រហារនៅផ្សារ Or Tor Kor (រូបភាព៖news1live)

អត្ថបទដោយ៖ cambodia-nation-media