អង្គភាពសុីម៉ាក់ ចុះពិនិត្យនិងរៀបចំសម្អាតសំណល់គ្រាប់ ជូនប្រជាពលរដ្ឋនៅតំបន់សមរភូមិ
ក្រោយបទឈប់បាញ់គ្នារវាងកងទ័ពថៃនិងកងទ័ពកម្ពុជា ភ្លាមៗ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានបងប្អូនប្រជាពលរដ្ឋស្នើសុំអង្គភាពសុីម៉ាក់ ឱ្យជួយអន្តរាគមន៍ ជួយពិនិត្យសម្អាត សំណល់គ្រាប់ មិនទាន់ផ្ទុះ ក្នុងការប្រយុទ្ធគ្នា រវាងទាហានថៃ និងកងកម្លាំងកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ។

អាជ្ញាធរសុីម៉ាក់បានឱ្យដឹងថា នៅពេលណាសភាពការណ៍ នៃសង្គ្រាមបានបញ្ឈប់ កម្លាំងអង្គភាពCMAC ត្រៀមធ្វេីការពង្រាយកម្លាំងជំនាញ ដេីម្បីដំណេីរការស្រាវជ្រាវ និងដាក់ស្លាកសញ្ញា កំណត់តំបន់រងផលប៉ះពាល់ ដោយសារគ្រាប់ បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងដំណេីរ ការបោសសម្អាត ជូនប្រជាពលរដ្ឋ ក្រុម ហ៊ុន និងអាជ្ញាធរមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព ។

ក្នុងសភាពការណ៍ចំពោះមុខ CMAC សូមអំពាវនាវជូនប្រជាពលរដ្ឋទាំងអស់មេត្តាធ្វេីទំនាក់ទំនង មកមន្ត្រីជំនាញអង្គភាពសុីម៉ាក់ ដោយផ្ទាល់ ដែលប្រចាំ ការ២៤ម៉ោងលេី២៤ម៉ោង នៅទិសខេត្តប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យ តាមរយៈលេខទូរស័ព្ទ៖

ឧត្តមសេនីយ៍ត្រី អ៊ាន សុធា៖ 097 222 2735 សម្រាប់ទិសខេត្តប្រាសាទព្រះវិហារ ។
-ឧត្តមសេនីយ៍ត្រី នេត រដ្ឋា៖ 097 200 1141 សម្រាប់ទិសខេត្តឧត្តរមានជ័យ
និងសម្រាប់ជំនួយបន្ថែមផ្សេងៗ សូមទាក់ទង ឧត្តមសេនីយ៍ត្រី កែវ សារ៉ាត់ 097 200 1406។
អត្ថបទដោយ៖ cambodia-nation-media