នាយកអង្កការ WFP កត់សំគាល់លើកិច្ចសហការល្អរបស់រាជរដ្ឋាភិបាល

 កម្សាន្ត
 ២៩ កក្កដា ២០២៥
 69

ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសម និងជម្រាបលារបស់លោកស្រី ឃ្លែរ ខូណាន់ (Claire Conan) តំណាង និងជានាយិកាប្រចាំកម្ពុជា នៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme - WFP) ដែលបញ្ចប់បេសកកម្មប្រាំឆ្នាំរបស់លោកស្រីនៅកម្ពុជា។

ឯកឧត្តម កាន់ ផារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះ លោកស្រី ឃ្លែរ ដែលបានបំពេញបេសកកម្មរយៈពេល ៥ ឆ្នាំ ប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់ WFP ក្នុងការលើកកម្ពស់កិច្ចគាំពារសង្គម ពង្រឹងប្រព័ន្ធចំណីអាហារ និងការពង្រឹងសមត្ថភាពការដោះស្រាយគ្រោះមហន្តរាយនៅកម្ពុជា។

លោកស្រី ឃ្លែរ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការរៀងរហូតមករបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ WFP និងការផ្តល់នូវការគាំទ្រយ៉ាងរឹងមាំចំពោះអាណត្តិបេសកកម្មរបស់លោកស្រី។

អត្ថបទដោយ៖ cambodia-nation-media