លោក នេត្រ ភក្ត្រា៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា

 កម្សាន្ត
 ២៦ កក្កដា ២០២៥
 105

តាមបណ្តាញទំនាក់ទំនងសង្គម លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា៖ ក្រោយកិច្ចប្រជុំបិទទ្វារ

របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលពិភាក្សាស្ដីពីស្ថានការណ៍តានតឹងនិងការវាយប្រហារដែលកំពុងកើតឡើងនៅតំបន់ព្រំដែនកម្ពុជា–ថៃ, តំណាងអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអ.ស.ប. បានជួបជាមួយអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការ សហប្រជាជាតិ និងឆ្លើយតបនឹងសំណួរជាសាធារណៈយ៉ាងច្បាស់លាស់។

អ្វីដែលជាការគួរឲ្យកត់សម្គាល់ តំណាងអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអ.ស.ប. បានគេចខ្លួនចេញពីកិច្ចប្រជុំ ដោយមិនបានឆ្លើយសំណួរទៅកាន់សារព័ត៌មានឡើយ។

លោក នេត្រ ភក្ត្រា បានថ្លែងយ៉ាងថា៖ “ខ្ញុំជឿថាមិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ… មិនហ៊ានប្រឈមមុខនឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់ ដែលពួកគេបានធ្វើឡើង។”

អត្ថបទដោយ៖ cambodia-nation-media