ក្រុមការងារ.ប្រជាពលរដ្ឋ និងយុវជនកម្ពុជានៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំប្រកាសគាំទ្រយ៉ាងខ្លាំងក្លា ដល់រាជរដ្ឋាភិបាល និងដល់វីរកងទ័ពជួរមុខ
ដែលកំពុងប្រយុទ្ធ ជាមួយចោរសៀមឈ្លានពាន ការពារបាននូវបូរណភាព និងអធិបតេយ្យភាពជាតិកម្ពុជា..
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បាន

អញ្ជើញចូលរួមជាមថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ យុវជន និងប្រជាពលរដ្ឋនៅគ្រប់ឃុំទាំ៧ នៃស្រុកអូររាំងឪ

បានជួបជុំគ្នាតាមកន្លែងផ្សេងៗគ្នា ដើម្បីបង្ហាញការរួមគ្នា ជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយខ្មាំងសត្រូវ ឈ្លានពាន ការពារបាននូវបូរណភាព និងអធិបតេយ្យភាពជាតិ យ៉ាងអង់អាចក្លាហាន មោះមុត បន្ទាប់ពីកងទ័ពថៃបានរំភលោភចូលមកក្នុងទឹកដីកម្ពុជា និងបាញ់មកលើកម្ពុជាមុន ចាប់តាំងពីព្រឹកព្រលឹម នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ឡើយ ហើយប្ដេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ។

ការរួមកម្លាំងគ្នារវាង ថ្នាក់ដឹកនាំ មន្រ្តីរាជការ យុវជន និងប្រជាពលរដ្ឋកម្ពុជា នៅទូទាំងស្រុកអូររាំងឪ នាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញនូវសាមគ្គីភាព លើកស្ទួយជាតិ ប្រឆាំងរាល់អំពើឈ្លានពាន រំលោភបំពាន

ព្រំដែន និងប្តេជ្ញារួមគ្នាជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជាកងទ័ពជួរមុខដោយមិនឱ្យខ្មាំងសត្រូវឈ្លានពាន បៀតបៀនយាយីទឹកដីកម្ពុជាជាដាច់ខាត និងសូមជូនពរវីរកងទ័ពកម្ពុជា ទាំងងអស់ទទួលបានសេចក្តីសុខ សុវត្ថិភាពនិងទទួលបានជ័យជម្នះ លើសត្រូវឈ្លានពានកុំបីខាន៕
អត្ថបទដោយ៖ cambodia-nation-media