សម្តេចតេជោ កំពុងនៅក្នុងប្រទេសកម្ពុជា និងក៏កំពុងតែរួមចំណែកក្នុងការបញ្ជារកងទ័ពតាមប្រព័ន្ធវីដេអូដើម្បីកំទេចចោរសៀម

 កម្សាន្ត
 1 ថ្ងៃមុន
 143

អ្នកនាំពាក្យ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ជា ធីរិទ្ធ បានប្រាប់ផ្ញើសំលេងក្នុងគ្រុបតេឡេក្រាមថា សម្តេចតេជោ កំពុងនៅក្នុងប្រទេសកម្ពុជា និងក៏កំពុងតែរួមចំណែក ក្នុងការបញ្ជារកងទ័ព តាមប្រព័ន្ធវីដេអូ

  ជាមួយនាយករដ្ឋមន្ត្រី ជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរសៀមឈ្លានពាន។
ដូច្នេះ សម្តេចលោកមិនរត់ទៅណា ចោលមាតុភូមិ ជាពិសេសកងទ័ព និងប្រជាជនកម្ពជា ដូចការចុះផ្សាយ កុហកបោកប្រាស់ កុហកភូតភរ ដូចសារព័ត៌មានថៃ ដែលគ្មានវិជ្ជាជីវះនោះទេ។ សម្តេចនៅរួមសុខ រួមទុក្ខជាមួយកងទ័ព និងពលរដ្ឋខ្មែរទូទាំងប្រទេស។

សូមបញ្ជាក់ថា នៅមុននេះបន្តិច ឃើញសារព័ត៌មាន បោកប្រាស់របស់សៀមចំនួន២ស្ថាប័ន បានបង្ហោះរូបយន្តហោះឯកជន ដោយភ្ជាប់ខ្លឹមសារថា លោក ហ៊ុន សែន ឡើងយន្តហោះឯកជនទៅកាន់ប្រទេសចិន៕

អត្ថបទដោយ៖ cambodia-nation-media