គ្រឿងញៀនជាង ២០០គីឡូក្រាម ត្រូវបានដុតបំផ្លាញ នៅខេត្តស្វាយរៀង

 កម្សាន្ត
 2 ថ្ងៃមុន
 53

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ចូលរួមអបអរសាទរទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង ក្រោមប្រធានបទ ​"រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា"។

កម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តស្វាយរៀងចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សា ខេត្តស្វាយរៀងដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង និង ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំង អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងសិស្សានុសិស្ស សរុប ៦០០នាក់ចូលរួម ។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ បានអាននូវសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

វត្ថុតាងគ្រឿងញៀនត្រូវយកមកដុតបំផ្លាញដែលបានរឹបអូសយកមករបស់សាលាដំបូងខេត្តត្រូវធ្វើការដុតបំផ្លាញនាថ្ងៃនេះ គ្រឿងញៀនជាង ២៤៧.៦៤៨,២២គក្រ រួមមានប្រភេទ ៖

ក. គ្រឿងញៀន

១- ប្រភេទហេរ៉ូអ៊ុនទម្ងន់ ៧ ៦៥២,៤ ក្រាម (៧,៦៥២៤ គ.ក្រ)

២- ប្រភេទអ៊ុចស្តាស៊ី ទម្ងន់ ៥៥ ៤៣៣,៩ ក្រាម (៥៥,៤៣៣៩ គ.ក្រ)

៣- ប្រភេទមេតំហ្វេតាមីន ទម្ងន់ ៤១ ៥៣៩,២ ក្រាម(៤១,៥៣៩២ គ.ក្រ)

៤- ប្រភេទកេតាមីន ទម្ងន់ ៨៦ ៦៣២ ក្រាម (៨៦,៦៣២ គ.ក្រ)

៥- ប្រភេទកញ្ជាក្រាម ទម្ងន់ ៣ ៩៧៣,៤២ ក្រាម (៣,៩៧៣៤២ គ.ក្រ)

សរុប ទម្ងន់ ១៩៥ ២៣០,៩២ ក្រាម (១៩៥,២៣០៩២ គ.ក្រ)។

ខ. សារធាតុមិនច្បាស់លាស់

១- បារីអេឡិចត្រូនិច មានចំនួន២៦៧ដើម

២- សារធាតុមិនច្បាស់លាស់ ទម្ងន់ ៥២ ៤១៧,៣ ក្រាម (៥២,៤១៧៣ គ.ក្រ)

សរុប ទម្ងន់ ៥២ ៤១៧,៣ ក្រាម (៥២,៤១៧៣ គ.ក្រ)៕

អត្ថបទដោយ៖ cambodia-nation-media