ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាពមួយថ្មីបន្ថែមទៀត
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោកស្រី Jyotsana Varma

នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីលទ្ធផលអនុវត្តគម្រោងកន្លងមក និងពិភាក្សាអំពីគម្រោងវិនិយោគលើការកសាងហេដ្ឋា រចនាសម្ព័ន្ធគាំទ្រទេសចរណ៍ថ្មីបន្ថែមជាមួយក្រសួងទេសចរណ៍ ដែលមានគោលដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេ៦កូទេសចរណ៍ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍ នាទីស្តីការក្រសួង។

លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបានជួយផ្តល់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកដល់ធ

នាគា៧រអភិវឌ្ឍន៍អាស៊ី (ADB) ដែលនាំមកនូវការបញ្ចប់ដោយជោគជ័យនូវគម្រោងគំាទ្រវិស័យទេសចរណ៍ធំៗ និងសំខាន់ជាច្រើន ជាពិសេសគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងការអភិវឌ្ឍន៍តំបន់ឆ្នេរ។ តាមរយៈ

លទ្ធផលជាផ្លែផ្កាពីគម្រោងកន្លងមក កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ និងដោយយល់ច្បាស់អំពីការចូលរួមចំណែករបស់វិស័យទេសចរណ៍ដល់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកពីគម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទេសចរណ៍ថ្មីៗ និងសំខាន់បន្ថែមទៀតជាមួយក្រសួងទេសចរណ៍។
អត្ថបទដោយ៖ cambodia-nation-media