ឃាត់រថយន្ត១គ្រឿង ដឹកសាច់បង្កកខុសច្បាប់ជិត៤ពាន់គីឡូចេញពីវៀតណាម បម្រុងមកចែកចាយនៅភ្នំពេញ

 កម្សាន្ត
 ២២ កក្កដា ២០២៥
 62

កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់រថយន្ត១គ្រឿង ដឹកសាច់បង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម ពីប្រទេសវៀតណាម ឆ្ពោះមកចែកចាយលក់នៅរាជធានីភ្នំពេញ។

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម ចុះឃាត់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម មានចំនួន១៨៧កេសក្រដាស ស្មើនឹង២២៤៨គីឡូក្រាម

រថយន្តខាងលើបានដឹកសាច់សត្វបង្កក ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាត។ សាច់បង្កករួមមាន ស្បែកជ្រូក ជើងជ្រូក និងហតដកសាច់មាន់ចំនួន ៣១បាវស្មើនឹង ១៥៥០គីឡូក្រាម ក្រុមការងារបានឃាត់លើផ្លូវបេតុង ស្ថិតក្នុងឃុំជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕

អត្ថបទដោយ៖ cambodia-nation-media