បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ

 កម្សាន្ត
 ២២ កក្កដា ២០២៥
 80

កំលាំងជំនាញ ប្រឆាំងគ្រឿងញៀន ខេត្តក្រចេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាល

ខេត្តក្រចេះ និងមានការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរ ធ្វើការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។

ក្រៅពីឃាត់ខ្លួន សមត្ថកិច្ច បា ដកហូតសម្ភារៈវត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៨កញ្ចប់តូច ។
២. កែវសម្រាប់ជក់គ្រឿងញៀនចំនួនមួយ ។
៣.ទូរស័ព្ទចំនួនពីរគ្រឿងម៉ាកoppo ពណ៌ខៀវ នឹង ម៉ាកIphoneពណ៍ខ្មៅ(ខូច)។
៤.នាឡិកាដៃមួយគ្រឿងពណ៏ក្រហម។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាមខាងលើ ត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

អត្ថបទដោយ៖ cambodia-nation-media