លោកតាស៊ុច និមន្តសម្តែងធម៌ទេសនា និងប្រោសព្រំ ដល់បងប្អូនប្រជាពលរដ្ឋមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

 កម្សាន្ត
 ២១ កក្កដា ២០២៥
 104

វត្តពោធិ៍ ៥០០០ បានទទួលនូវវត្តនាន ព្រះតេជគុណ មហានរិន្ទថន ហៅលោកតាស៊ុច ដែលបាននិមន្តជាកិត្តិ

សម្តែងធម៌ទេសនា ប្រោសព្រំដល់បងប្អូនប្រជាពលរដ្ឋយើង ដែលបានភៀសខ្លួនពីតំបន់ព្រំដែន មកស្នាក់នៅបណ្ដោះ អាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ស្ថិតក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។

ការនិមន្តមកដល់របស់លោកតាស៊ុច ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។ វត្តមានរបស់លោកតា

មិនត្រឹមតែនាំមកនូវពុទ្ធឱវាទដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយទុក្ខកង្វល់ និងផ្តល់កម្លាំងចិត្តដល់បងប្អូនជនភៀស ខ្លួន ដែលកំពុងប្រឈមមុខនឹងការលំបាកក្នុងជីវភាពរស់នៅបណ្តោះ អាសន្ន។

អត្ថបទដោយ៖ cambodia-nation-media