ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះ អាសន្នពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញ
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ៨នាក់ជាបណ្តោះ អាសន្នពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី ។
ជនត្រូវចោទទាំង៨នាក់នោះ គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ច ចម្រុះចុះប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។
ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៨នាក់ខាងលើ និងមេក្លោងផ្សេងទៀតពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមាន ការចាត់តាំង និងក្លែងបន្លំ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៧១០ អ.យឍ ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា តុលាការនឹងបន្តនីតិវិធី ចោទប្រកាន់លើជនសង្ស័យផ្សេងៗ ទៀតដែលមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនេះ ដោយមិនលើកលែងឡើយ៕
អត្ថបទដោយ៖ cambodia-nation-media