ទេសចរណ៍ចិន ចំនួនសរុប ១៤១នាក់ បានមកដល់កម្ពុជាតាមជើងហោះលើកដំបូងពីតំបន់សេដ្ឋកិច្ចពិសេស ស៉ិនជិន
មកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ..
ឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចិនចំនួនសរុប ១៤១នាក់ តាមជើងហោះលើកដំបូងពីតំបន់សេដ្ឋកិច្ចពិសេស ស៉ិនជិន មកអាកាសយាន

ដ្ឋានអន្តរជាតិសៀមរាបអង្គរ (Shenzhen-Siem Reap) ដោយចុះចតប្រកបដោយសុវត្ថិភាព ។

សូមបញ្ជាក់ផងដែរថា ជើងហោះហើរត្រង់នេះ ដំណើរការរៀងរាល់សប្តាហ៍ដោយប្រើប្រាស់យន្តហោះប្រភេទ អ៊ែរប៊ើស អេ៣២០ រឺ អេ៣២១ (Airbus A320/A321)។ ការចេញដំណើរពីខេត្តសៀមរាបទៅទីក្រុងសិនជិនជារៀងរាល់ថ្ងៃ

ព្រហស្បតិ៍ វេលាម៉ោង ២១:៣០ នាទីយប់ និងត្រឡប់ពីក្រុងសិនជិនមកខេត្តសៀមរាបវិញ នៅម៉ោង ០៦:២០ ព្រឹកថ្ងៃសុក្រ។ ការធ្វើដំណើរចំណាយពេលហោះហើរប្រមាណជា ២ម៉ោងកន្លះ ក្នុងមួយជើង និងក្រុមហ៊ុនផ្តល់ ជូននូវសេវាកម្មពីរប្រភេទជូនអ្នកដំណើរដោយរួមមាន ថ្នាក់ធុរកិច្ច (Business class) និង ថ្នាក់ធម្មតា (Economy class)"។
អត្ថបទដោយ៖ cambodia-nation-media